ព្រះវិហារ៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការអាដ្រាកម្ពុជា (ADRA) និងអាជ្ញាធរស្រុកឆែប រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៥ ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្រ្តី និងក្មេងស្រី»។
ពិធីធ្វើឡើង ក្រោមវត្តមាន លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត លោកស្រី ឈុន សុធារី ប្រធានមន្ទីកិច្ចការនារីខេត្ត និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន តំណាងអង្គការអាដ្រា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ដូនទន់ ស្រុកឆែប ខេត្តព្រះវិហារ។
លោក ស្រី ឈុន សុធារី ប្រធានមន្ទីកិច្ចការនារីខេត្តបានគូសបញ្ជាក់ថា យុទ្ធនាការ១៦ថ្ងៃនេះចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ដោយក្រុមបរសជនជាតិ កានដា មួយក្រុមដែលមកចុះយុទ្ធការនេះបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោករហូតបានក្លាយទៅជាទិវាអន្តរជាតិដែលអង្កាសហប្រជាជាតិកំណត់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ហើយត្រូបានប្រកាសទទួលស្គល់ថាជាទិវាអន្តរជាតិបំបាត់អំពើហង្សាលើស្រ្តី និងក្មេងស្រីតាមរយៈមហាសន្តិបាតលើកទី៨៣របស់អង្កាសហប្រជាជាតិ។
លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តបានលើកឡើងថា យុទ្ធនាការ១៦ថ្ងៃនេះដ៏មានសារៈសំខាន់នេះគឺជាសកម្មភាពនិងជាវេទិការមានប្រសិទ្ធភាព១ក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពើហង្សាលស្រ្តីនិងក្មេងស្រី ដែលកើតមានឡើងក្នុងសង្គមបច្ចប្បន្នជាក់ស្ដែងតាមរយៈការផ្ដល់គន្លិៈដល់សាធារណៈជននឹងសហគមនប្រជាពលរដ្ឋបានយល់ដឹងពីការផ្លាស់ផ្ដូគំនិតអវជ្ជមានរបស់ក្មេថស្រីនិងស្រ្តី៕(sks.com.kh)

