សង្គ្រាមរវៀងព្រំដែន កម្ពុជា-ថៃ បានផ្ទុះឡើងម្ដងទៀត ក្រោយពីស្ងប់ស្ងាត់អស់១រយៈពេលខ្លី ប្រជាពលរដ្ឋបានភៀសសឹកមករកទីទួលសុវត្ថិភាព

ព្រះវិហារ ៖ ចាប់តាំងថ្ងៃទី៧ ៨ ៩ ១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានការផ្ទុះអាវុធនៅព្រំដែន កម្ពុជា-ថៃ តាមព្រំដែនក្នុងស្រុកជាំក្សាន្ត ប្រជាពលរដ្ឋនៅតែបន្តជំលៀសខ្លួនទាំងយប់ទាំងថ្ងៃ ចេញពីតំបន់តាមបន្ទាត់ព្រំដែន មករកទីទួលសុវត្ថិភាពដែលរៀបចំស្នាក់នៅបណ្ដោះអាសន្នដោយរដ្ឋបាលខេត្តព្រះវិហារ។

ប្រជាពលរដ្ឋ និងព្រះសង្ឃ បាននិងភៀសខ្លួនចេញពីវត្តអារាម ផ្ទះសម្បែងតាមតំបន់គ្រោះថ្នាក់នៅព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ បានផ្លោងជជ្រុំមកប៉ះពាល់ភូមិដ្ឋាន ធ្វើអោយបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងមករកទីសុវត្ថិភាព ដើម្បីធានាសុវត្តិភាព កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែធ្នូ២០២៥នេះមិនទាន់ស្រាកស្រាននៅឡើយ កងទ័ពថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ និងបន្តរំលោភឈ្លានពានទឹកដីកម្ពុជា តែកងកម្លាំងកម្ពុជាមានភាពក្លាហានប្រើសិទ្ធិការពារខ្លួនដើម្បីការពារអធិបតេយ្យភាពនិងប្រជាជនរបស់ខ្លួន៕sks.news.com.kh

Leave a Reply

Your email address will not be published. Required fields are marked *