សកម្មភាពនៃការរំលោភឈ្លានពានរបស់កងទ័ពសៀម យកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន

ព្រះវិហារ÷ នៅវេលាម៉ោងប្រហែល១១/១០នាទី ថ្ងៃទី១៦/១២ /២០២៥ កងទ័ពឈ្លានពានសៀម បានធ្វើការបាញ់ប្រហារមកលើផ្ទះជនស៊ីវិលរបស់កម្ពុជា នៅតាមភូមិទីរួមស្រុកជាំក្សាន្ត ចំពោះការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពសៀមមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទំលាក់គ្រាប់ វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តា បណ្តោយព្រំដែនកម្ពុជា-សៀម។

សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន ។

កងទ័ពសៀមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពសៀមរយៈពេល ១០ ថ្ងៃមកនេះ កងទ័ពសៀមបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទ បេតិកភណ្ឌពិភពលោក។

ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពសៀមបាននិងកំពុងយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងធ្វើការអំពាវនាវដល់សគមនអន្តរជាតិរកយុត្តិធមនិងសន្តិភាពជូនពួកគាត់ ភាគីសៀមត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីសៀមលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សអន្តរជាតិផងដែរ៕sks.nwes.com.kh

Leave a Reply

Your email address will not be published. Required fields are marked *