ទោះបីថ្ងៃទី២២នេះមានកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបទេសអាស៊ានដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា សៀមក៏ដោយ កងទ័ពឈ្លានពានសៀមនៅតែបន្តបាញ់ផ្លោងអាវុធធន់ធ្ងន់មកលើដែនអធិបតេយ្យភាព បូរភាពទឹកដីរបស់កម្ពុជាដដែល

(ព្រះវិហារព្រំដែន៖) កងទ័ពឈ្លានពានសៀម នៅតែបន្តបាញ់ផ្លោងអាវុធធន់ធ្ងន់មកលើសមរភូមិយោធភូមិភាគទី៤ទឹសប្រាសាទព្រះវិហារ មានដូចជា វាលថ្ម គោលប្រាំបី ភ្នំខ្មោច ប្រាសាទព្រះវិហារក៍ដូចជាភូមិដ្ឋានជនស៊ីវិលកម្ពុជា នេះជាមហិច្ចតាការរំលោភបំពានលើដែនអធិបតេយ្យភាព បូរភាពទឹកដីរបស់កម្ពុជា។

ជាក់ស្ដែងនៅវេលាម៉ោង៩/៣១នាទី  ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពឈ្លានពានសៀមបានធ្វើសកម្មភាពវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ និងប្រើយន្តហោះ បាញ់ផ្សែងពុលដាក់កម្លាំងឈរជើងរបស់កម្ពុជា។

២១/១២/២០២៥ វេលាម៉ោង ៣រសៀល ទាហានឈ្លានពានសៀម បន្តបាញ់ផ្លោងចូលភូមិសាស្ត្រទឹសទី១មាន ភ្នំខ្មោច ជាំតែ បុស្បូវ ផ្ទះក្រហម និងមុខប្រាសាទព្រះវិហារ បន្តទល់ថ្ងៃ២២ ម៉ោងប្រមាណ៨ ជាងព្រឹកទាហានឈ្លានពានសៀម បន្តបាញ់ផ្លោងអាវុធធន់ធ្ងន់មានដូចជា វាលថ្ម គោលប្រាំបី ភ្នំខ្មោច ប្រាសាទព្រះវិហារ។

កងទ័ពឈ្លានពានសៀម បានធ្វើការបាញ់ប្រហារមកលើផ្ទះជនស៊ីវិលរបស់កម្ពុជា នៅតាមភូមិដ្ឋានស្រុកជាំក្សាន្ត ធ្វើអោយខូចខាតផ្ទះសម្បែងជនស៊ីវិល ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទ បេតិកភណ្ឌពិភពលោក និងធ្វើអោយប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល។

ចំពោះការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពសៀមមកលើកម្ពុជា កងទ័ពសៀម

បានប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទំលាក់គ្រាប់ និងផ្លោងអាវុធធន់ធ្ងន់ វាយប្រហារមកលើជាច្រើនទីតាំងនៅតាមភូមិដ្ឋានជនស៊ីវិល បណ្តោយព្រំដែនកម្ពុជា-សៀម។

នេះសកម្មភាព គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា ថែមទាំងរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ហៅកាត់ថា UN និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន ។

កងទ័ពសៀមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពសៀមរយៈពេល ជាង១០ ថ្ងៃមកហើយ កងទ័ពសៀមនៅតែបន្តយកភូមិដ្ឋានជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។  ទង្វើរសកម្មភាពនៃការរំលោភឈ្លានពានរបស់កងទ័ពសៀមបែបនេះ គឺសៀមរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើ ច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សអន្តរជាតិលើពិភពលោកផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *