ទេសរដ្ឋមន្ដ្រី គន់ គីម បន្តចុះពិនិត្យស្ថានភាព និងផ្ដល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ!

ព្រះវិហារ ៖កាលពីព្រឹកថ្ងៃ ទី១២ មករា ២០២៦ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដឹកនាំអាជ្ញាធរពាក់ព័ន្ធចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ ដើម្បីពិនិត្យវាយតម្លៃ និងផ្ដល់ជំនួយគាំទ្រអោយបានសមស្រប ក្នុងគ្រាដ៏លំបាកនៃការស្នាក់នៅបណ្ដោះអាសន្ន ដោយសារតែសង្រ្គាមឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការផ្ដាំផ្ញើរសួសុខទុក្ខនឹងក្ដីបារម្មណ៏យ៉ាងកក់ក្ដៅពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំង សម្ដេច ធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានាឪកាសនេះឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម

វាយតំលៃខ្ពង់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តទៅលើការរៀបចំអោយប្រជាពលរដ្ឋរស់នៅយ៉ាងល្អប្រសើរ និងផ្គត់ផ្គង់ជាស្បៀងអាហារគ្រប់គ្រាន់ផងដែរ ឯកឧត្ដមកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណចំពោះខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាជូនបងប្អូនជនភៀសសឹកក្នុងគ្រាដ៏លំបាកពីក្រុមទាហានឈ្លានពានថៃមកលើទឹកដីកម្ពុជា៕sks.news.com.kh

 

Leave a Reply

Your email address will not be published. Required fields are marked *