ព្រះវិហារព្រំដែន៖ CAMCសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះCAMCក៏សូមអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក។
ជាក់ស្ដែងកាលពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជនស៊ីវិល ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលត្រូវកងទ័ពឈ្លានពានសៀមបាញ់ប្រហា។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

