ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅលើទីតាំងដែលត្រូវបានកំណត់សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តព្រះវិហារ។
ក្នុងដំណើរចុះត្រួតពិនិត្យនាឪកាសនោះ ឯកឧត្តមកិត្តិសិង្គហបណ្ឌិត បាពិនិត្យយ៉ាងលំអិតលើបច្ចេកទេស ក្នុងនោះមានការឈុសឆាយពង្រីកផ្លូវ រៀបចំប្រព័ន្ធបង្ហូទឹក និងការរៀបចំបណ្ដាញអគ្គិសនីយ៏ ដែលជាគ្រឹសដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ធជននាពេលអនាគត។
ក្នុងនោះឯកឧត្តម បានផ្ដល់ការណែនាំដល់ក្រុមការងារសាងសង់និងបច្ចេកទេសអាជ្ញាធរពាក់ព័ន្ធអោយពន្លឿនសកម្មភាពការងារប្រកបដោយគុណភាពនិងសោភ័ណភាពដើម្បីធានាថាការសាងសង់ផ្ទះថ្មីៗនេះនិងក្លាយជាជំរកយ៉ាងកក់ក្ដៅនិងមានសុវត្តិភាពបំផុត ឯកឧត្តមកិត្តិសិង្គហបណ្ឌិតបានគូសបញ្ជាក់ថា រៀបចំផ្ទះសម្បែងនិងដីធ្លីបង្កបង្កើនផលជូនបងប្អូនអតីតយុទ្ធជនគឺជាគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាលនិងដឹងគុណចំពោះការលះបង់និងគុណបំណាច់របស់វរៈយុទ្ធជនដែលបានចូលរួមការពារជាតិនិងប្រជាជាជនកម្ពុជា៕

