អាជ្ញាធរ ខេត្តកំពង់ចាម បានទទួល ថវិកា និងសំភារៈ ពីសប្បុរសជន ក្នុងការចូលរួម ទប់ស្កាត់ការ ឆ្លង រីករាលដាលនៃ ជំងឺកូវីដ -១៩

កំពង់ចាម : ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និងជាប្រធានគណកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ -១៩  និងឯកឧត្តម  ខ្លូត  ផន  ប្រធានក្រុមប្រឹក្សាខេត្ត  រួមនឹងអភិបាលរងខេត្ត  នារសៀលថ្ងៃទី ១៩  ខែមិនា ឆ្នាំ ២០២១នេះបានអញ្ជើញ ទទួលអំណោយពីសប្បុរសជននានា ក្នុង ការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ -១៩ ។

ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនក៏ដូចជាសប្បុរសជននានា   ដែលបានជួយឧបត្ថម្ភទាំង ថវិកា និង ផ្នែកសំភារៈ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ -១៩  នាពេលនេះដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេសពលករចំណូលស្រុកត្រឡប់មកពីប្រទេស ថៃ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ៕

គួរបញ្ជាក់ថា  ក្នុងពិធីប្រគល់ និងទទួល អំណោយនេះ  ដោយសាខាពន្ធដារខេត្តកំពង់ចាម បានជួយ ឧបត្ថម្ភថវិការចំនួន ២លានរៀល .  ក្រុមហ៊ុន អាន ម៉ារឌីគ្រុប  ជួយឧបត្ថម្ភថវិការចំនួ​ន១០លានរៀល . ក្រុមហ៊ុនខេស៊ី ៤ស្ការ  ជួយឧបត្ថម្ភថវិការចំនួន ៤លានរៀល  និងម៉ាស ចំនួន ១ម៉ឺន ម៉ាស.  ក្រុម ហ៊ុន  ដីឡូត៍ មិត្ត អិត  ជួយឧបត្ថម្ភថវិការចំនួន ១លានរៀល និង ក្រុមហ៊ុន ដីឡូត៍ ហេង ហេង ជួយឧបត្ថម្ភ  ទឹកបរិសុទ្ធចំនួន១៥០ យួរនិង មីជាតិ ៥០កេស ដើម្បី ជួយទំនុកបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែល កំពុងធ្វើធ្វើចត្តាឡីស័កផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *