គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម ទទួល ថវិកា និង សំភារៈ ពី មន្ទីរ អភិវឌ្ឍន៍ ជនបទ និង អង្គការ កម្ពុជា ជួយ ស្ត្រី មាន វិបត្តិ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩   និង ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង  អភិបាល រង ខេត្ត  នារសៀល ថ្ងៃ ទី ២៤  ខែមិនា  ឆ្នាំ ២០២១នេះ  បាន អញ្ជើញ ទទួល ជំនួយ ជា ថវិកា  និង សំភារៈ  ពី សប្បុរសជន នានា  ដេីម្បី ចូលរួម ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ។ ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរគុណ ចំពោះ  ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៏ដូចជា ថ្នាក់ដឹកនាំ និងបុគ្គលិក របស់អង្គការកម្ពុជា ដើម្បីជួយស្ត្រីមាន វិបត្តិ  ដែល បាន ជួយ ឧបត្ថម្ភ  ជា ថវិកា  និង សំភារៈ   ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេស ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ដែល កំពុង  ធ្វើចត្តាឡីស័ក  ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។

គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ  ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ជួយឧបត្ថម្ភថវិកា ចំនួន ៨លានរៀល និងអង្គការកម្ពុជា ដើម្បី ជួយស្ត្រីមានវិបត្តិ ហៅកាត់ថា (CWCC-JICA) ឧបត្ថម្ភទឹកសុទ្ធ ចំនួន ៥០០កេស ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *