អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ការ កែលំអ សណ្ឋាគារ មេគង្គ ទៅជា មន្ទីរពេទ្យ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩ តាម ការ ណែនាំ របស់ សម្ដេច តេជោ ហ៊ុន សែន

កំពង់ចាម :  ដោយ អនុវត្ត តាម ប្រសាសន៍  ណែនាំ   ដ៏ខ្ពង់ខ្ពស់  របស់ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  នាព្រឹក ថ្ងៃ ទី ២៩  ខែមិនា  ឆ្នាំ ២០២១ នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  អមដំណើរ ដោយ អភិបាល រង ខេត្ត  ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  បាន អញ្ជើញ ចុះ ពិនិត្យ ការ កែលំអ  សណ្ឋាគារ មេគង្គ  ក្រុង កំពង់ចាម  ប្រែ ក្លាយ ទៅ ជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩   ក្នុង ក្របខ័ណ្ឌ  ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ  ។

ក្នុង ឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ មន្ត្រីជំនាញពាក់ព័ន្ធ   ឲ្យ  រៀបចំ  កែលំអ សណ្ឋាគារ មេគង្គ នេះ  ដោយ ឈ្មោះ  «មន្ទីរពេទ្យ មេគង្គ កំពង់ចាម»  ក្នុងនោះ ត្រូវ មាន ការ រៀបចំ បន្ទប់ សម្រាប់  អ្នក ជំងឺ  បន្ទប់ បុគ្គលិក ពេទ្យ ប្រចាំការ  និង រៀបចំ បណ្តាញ ទឹក -ភ្លើង ថ្មីឡើងវិញ  ព្រមទាំង  សំអាត បរិស្ថាន ក្នុង អគារ  និង ទីធ្លា ខាង ក្រៅ   ឲ្យ បាន ស្អាត  ល្អ  ធ្វើ យ៉ាងណា ត្រូវ ប្រែ ក្លាយ សណ្ឋាគារ មេគង្គ នេះ  ឲ្យ ក្លាយ  ទៅ ជា មន្ទីរពេទ្យ  ប្រកប ដោយ ការ ជឿ និង ទុកចិត្ត  សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  ចំពោះ  បងប្អូន ប្រជាពលរដ្ឋ  ក្នុង ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ  ផងដែរ   ។

គួរ បញ្ជាក់ ថា  បន្ទាប់ ពី សម្តេច អគ្គមហាសេនាបតី  តេជោ   ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម  ឲ្យ យក សណ្ឋាគារ មេគង្គ  ធ្វើ ជា មន្ទីរពេទ្យ  សម្រាប់ ព្យាបាល  អ្នក វិជ្ជមាន ជំងឺ កូវីដ -១៩  ឯកឧត្ដម អភិបាលខេត្ត  ក៏ បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ  ឲ្យ រៀបចំ បញ្ជួន បងប្អូន  ពលករ  ចំណូល ស្រុក  និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក  ក្នុង សណ្ឋាគារ មេគង្គ នោះ   ទៅ ធ្វើ ចត្តាឡីស័ក បន្ត  នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ  ៕

 

Leave a Reply

Your email address will not be published. Required fields are marked *