រថយន្ត ដឹក បេតុង បុក កិន ម៉ូតូ បណ្តាលឱ្យ ស្ត្រី ម្នាក់ ដាច់ ខ្លួន ជា ពីរ កំណាត់ ស្លាប់ នៅលើ ផ្លូវជាតិ លេខ ៤

ភ្នំពេញៈ ម៉ូតូ មួយគ្រឿង ខណៈ ជិះ ឌុប គ្នា ២ នាក់ ប្តី ប្រពន្ធ ត្រូវបាន រថយន្ត ដឹក បេតុង បើក បុក ដួល ហើយ កិន ស្ត្រី ជា ប្រពន្ធ ស្លាប់ ដាច់ ខ្លួន ជា ២ កំណាត់ ខ្ទេច ចំណែក ប្តី រងរបួស ស្រាល កាលពី វេលា ម៉ោង ៦ ព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ នៅ ផ្លូវជាតិ លេខ ៤ ត្រង់ចំណុច ភ្លើងស្តុប ភូមិ ជម្ពូ វ័ន ១ សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ ។

ជនរងគ្រោះ ស្លាប់ ក្នុង ហេតុការណ៍ មាន ឈ្មោះ ហ៊ ន ភា រិ ន ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ហុងដា ស្នាក់នៅ សង្កាត់ កន្ទោក ខណ្ឌ កំបូល មានស្រុកកំណើត នៅ ឃុំ ឫស្សី ជ្រោយ ស្រុក មុខកំពូល ខេត្តកណ្តាល ។ ចំណែក ប្តី រងរបួស ស្រាល ។ តាម ប្រភព នៅ កន្លែង បាន ឲ្យ ដឹងថា មុន កើតហេតុ ជនរងគ្រោះ ជិះ ម៉ូតូ ២ នាក់ ប្តី ប្រពន្ធ ម៉ាក ហុងដា សេ ១២៥ សេរី ២០១៩ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ធំ 1L-9853 ធ្វើដំណើរ តាម បណ្តោយ ផ្លូវជាតិ លេខ ៤ ពី លិចទៅ កើត ដល់ ចំណុចកើតហេតុ ស្រាប់តែ រថយន្ត បង្ក ប្រភេទ ដឹក បេតុង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 5A-1034 បើក ល្បឿន លឿន ពី លិចទៅ កើត បុក ពីក្រោយ ម៉ូតូ ដួល ហើយ កិន ពីលើ ស្ត្រី រងគ្រោះ បណ្តាល ឲ្យ ដាច់ ខ្លួន ជា ពីរ កំណាត់ នៅកន្លែងតែម្ដង ចំណែក ប្តី រងរបួស ស្រាល គ្រាន់តែ រលាត់ ដៃជើងបន្ទិចបន្ទូច ៕SKS

Leave a Reply

Your email address will not be published. Required fields are marked *