រដ្ឋបាលខេត្តស្វាយរៀង  បានរកឃើញអ្នកប៉ះពាល់សរុបចំនួន ១១១នាក់ ដែលពាក់ព័ន្ធជាមួយបុរស ជនជាតិខ្មែរឈ្មោះ ហួត សុខា មានវិជ្ជមានជំងឺកូវីដ១៩  និងទីតាំងដែលមានការពាក់ព័ន្ធមាន៖ ១.ទីតាំងផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ២.ទីតាំងផ្ទះឈ្មោះ អន សុវណ្ណ នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ម្ដាយបង្កើត ហួត សុខា រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានដឹងថាមានប៉ះពាល់ជាមួយ បុរសខាងលើ និងទីតាំងដែលបានបញ្ជាក់ខាងលើ គិតចាប់ពីថ្ងៃទី១៥ មីនា ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ រយៈពេល ១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅ អាជ្ញាធរមូលដ្ឋាន ៕

 

Leave a Reply

Your email address will not be published. Required fields are marked *